ឆ្នាំ ២០២៦
| សហស្សវត្សរ៍ | សហស្សវត្សរ៍ទី ៣ |
| សតវត្សរ៍ | សតវត្សរ៍ទី ២១ |
| ទសវត្សរ៍ | ឆ្នាំ ២០២០ |
| ឆ្នាំ | ២០២៣ • ២០២៤ • ២០២៥ • គ.ស. ២០២៦ • ២០២៧ • ២០២៨ • ២០២៩ |
| ឆ្នាំ ២០២៦ ក្នុងប្រតិទិនផ្សេងៗ | |
|---|---|
| ពុទ្ធសករាជ | ២៥៧០ |
| ប្រតិទិនគ្រីកូរី | ២០២៦
MMXXVI |
| Ab urbe condita | ២៧៧៩ |
| ប្រតិទិនអាមេនី | ១៤៧៥
ԹՎ ՌՆՀԵ |
| ប្រតិទិនអាស៊ីរី | ៦៧៧៦ |
| ប្រតិទិនបាហៃ | ១៨២–១៨៣ |
| ប្រតិទិនសាកាបាលី | ១៩៤៧–១៩៤៨ |
| ប្រតិទិនបេងហ្កាល់ | ១៤៣៣ |
| ប្រតិទិនប៊ែប៊ែរ | ២៩៧៦ |
| រាជ្យឆ្នាំអង់គ្លេស | ៤ Cha. ៣ – ៥ Cha. ៣ |
| ប្រតិទិនភូមា | ១៣៨៨ |
| ប្រតិទិនប៊ីហ្សង់តាំង | ៧៥៣៤–៧៥៣៥ |
| ប្រតិទិនចិន | 甲辰年 (រោង ធាតុឈើ)
៤៧២៣ ឬ ៤៥១៦ — ដល់ — 乙巳年 (មមី ធាតុភ្លើង) ៤៧២៤ ឬ ៤៥១៧ |
| ប្រតិទិនកូបទិក | ១៧៤២–១៧៤៣ |
| ប្រតិទិនឌីស្កតដ៍ | ៣១៩២ |
| ប្រតិទិនអេត្យូពី | ២០១៨–២០១៩ |
| ប្រតិទិនហេប្រឺ | ៥៧៨៦–៥៧៨៧ |
| ប្រតិទិនហិណ្ឌូ | ២០៨២–២០៨៣ (វិក្រមសម្វត)
១៩៤៧–១៩៤៨ (សកសម្វត) ៥១២៦–៥១២៧ (កលិយុគ) |
| ប្រតិទិនអូឡូសែន | ១២០២៦ |
| ប្រតិទិនអ៊ីហ្គបូ | ១០២៦–១០២៧ |
| ប្រតិទិនអ៊ីរ៉ង់ | ១៤០៤–១៤០៥ |
| ប្រតិទិនឥស្លាម | ១៤៤៧–១៤៤៨ |
| ប្រតិទិនជប៉ុន | សករាជរេវ៉ា ៨
(令和8年) |
| ប្រតិទិនជ្វា | ១៩៥៩–១៩៦០ |
| ប្រតិទិនជូឆេ | ១១៥ |
| ប្រតិទិនជូលាន | គ្រីកូរីដក ១៣ ថ្ងៃ |
| ប្រតិទិនកូរ៉េ | ៤៣៥៩ |
| ប្រតិទិនមីនគួ | ROC ១១៥
民國115年 |
| ប្រតិទិនណានក្សាហ៊ី | ៥៥៨ |
| ប្រតិទិនសុរិយគតិថៃ | ២៥៦៩ |
| ប្រតិទិនទីបេ | ཤིང་མོ་སྦྲུལ་ལོ
(រោងញីធាតុឈើ) ២១៥២ ឬ ១៧៧១ ឬ ៩៩៩ — ដល់ — མེ་ཕོ་རྟ་ལོ་ (មមីញីធាតុឈើ) ២១៥៣ ឬ ១៧៧២ ឬ ១០០០ |
| ម៉ោងយូនីក | ១៧៦៧២២៥៦០០ – ១៧៩៨៧៦១៤៩៩ |
គ.ស. ២០២៦ ត្រូវនឹង ព.ស. ២៥៧០ ជាឆ្នាំសកលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ តាមប្រតិទិនគ្រីកូរី ហើយជាឆ្នាំទី ២០២៦ នៃសកលសករាជ និងគ្រិស្តសករាជ។
- ឆ្នាំមមី អដ្ឋស័ក ចុល្លសករាជ ១៣៨៨ (ថ្ងៃទី១៦ ខែមេសា ជាថ្ងៃឡើងស័ក)។
- ឆ្នាំទី ៧ ក្នុងទសវត្សរ៍ឆ្នាំ ២០២០, ឆ្នាំទី ២៦ ក្នុងសតវត្សរ៍ទី២១ និងឆ្នាំទី ២៥ ក្នុងសហស្សវត្សរ៍ទី ៣។
នៅក្នុងឆ្នាំនេះ គេសង្កេតឃើញមានជម្លោះប្រដាប់អាវុធថ្មីៗផ្ទុះឡើងនៅក្នុងទ្វីបអាមេរិក និងតំបន់មជ្ឈិមបូព៌ា។ នៅដើមខែមករា សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសវេណេស៊ុយអេឡា និងជាលទ្ធផលបានចាប់ខ្លួនប្រធានាធិបតីកំពុងកាន់អំណាច លោកនីកូឡាស ម៉ាឌូរ៉ូ។ អន្តរាគមន៍នេះបានបង្កឱ្យមានការបិទផ្លូវនាំចេញប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ដែលបន្តរុញច្រានឱ្យកើតមានវិបត្តិប្រេងនៅក្នុងប្រទេសគុយបា។ ចូលមកដល់ខែកុម្ភៈ ប្រទេសប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសចូលក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលនាំឱ្យផ្ទុះជម្លោះបើកចំហរវាងប្រទេសទាំងពីរ។ ជាប្រតិកម្មនឹងការបង្ក្រាបរបស់អាជ្ញាធរអ៊ីរ៉ង់លើចលនាបាតុកម្មមហាជន សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានរួមគ្នាផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់អាលី ហាមេនៃ ហើយជាលទ្ធផលនៃជម្លោះនេះ សេដ្ឋកិច្ចពិភពលោកត្រូវទទួលរងនូវសោកនាដកម្មធ្ងន់ធ្ងរ ក្រោយអ៊ីរ៉ង់បានបាញ់ប្រហារសងសឹកលើប្រទេសក្នុងតំបន់ជាសម្ព័ន្ធមិត្តអាមេរិក ក៏ដូចជាការបិទច្រកសមុទ្រហ័រមូហ្ស៍។
នៅក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវិញ បេសកកម្មហោះកាត់ឋានព្រះច័ន្ទ អារតេមីស ២ របស់ណាសាបានក្លាយជាប្រធានបទដ៏ពេញនិយមមួយ ដោយវាត្រូវជាបេសកកម្មដែលពាំនាំមនុស្សចេញពីគន្លងផែនដីទាបដំបូងគេចាប់តាំងពីបេសកកម្មអាប៉ូឡូ ១៧ កាលពីឆ្នាំ១៩៧២ មក។ បញ្ញាសិប្បនិម្មិតបានបន្តអភិវឌ្ឍទៅមុខ ដោយមានការផ្តោតច្រើនឡើងៗលើមាត្រដ្ឋានម៉ូឌែល ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីពាណិជ្ជកម្មផ្សេងៗ។ ខណៈពេលដែលគម្រោងប្រជាប្រិយមួយចំនួនដូចជា សូរ៉ា របស់អូផិនអេអាយត្រូវបានបញ្ឈប់ដំណើរការពិតមែនក្ដី យ៉ាងណាបញ្ញាសិប្បនិម្មិតជំនាន់ថ្មី រួមទាំងគំរូវាយអក្សរបង្កើតជាវីដេអូ នៅតែបន្តវិវត្តទៅមុខដដែរ។
មេដឹកនាំកម្ពុជា
[កែប្រែ]| ព្រះឆាយាល័ក្ខណ៍/រូបថត | តំណែង | នាម |
|---|---|---|
| ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា | ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី | |
| នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា | សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត |
ព្រឹត្តិការណ៍សំខាន់ៗ
[កែប្រែ]មករា
[កែប្រែ]- ១ មករា
- ប្រទេសប៊ុលហ្ការីបានចាប់អនុម័តប្រើប្រាក់អឺរ៉ូ ដោយក្លាយខ្លួនជារដ្ឋសមាជិកទី ២១ នៃហ្សូនអឺរ៉ូ។[១]
- ប្រទេសស៊ីបបានចាប់ផ្តើមតួនាទីក្នុងនាមជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប។[២]
- មនុស្សចំនួន ៤១ នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ ១១៦ នាក់ទៀតបានទទួលរងរបួសនៅក្នុងគ្រោះអគ្គិភ័យឆាបឆេះបារនីយដ្ឋានមួយកន្លែងក្នុងក្រុងក្រង់-ម៉ុងតាណានៃប្រទេសស្វីស។[៣]
- ៣ មករា
- សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសជាច្រើនសារទៅលើទីតាំងយ៉ាងច្រើនកន្លែងនៅទូទាំងតំបន់ភាគខាងជើងនៃប្រទេសវេណេស៊ុយអេឡា ហើយបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ រួមជាមួយនឹងភរិយាគឺលោកស្រីស៊ីលីយ៉ា ហ្វ្លរ៉េស។[៤]
- ប្រទេសគីនេអេក្វាទ័របានផ្លាស់ប្ដូររដ្ឋធានីពីម៉ាឡាបូទៅស៊ីយូដាដដេឡាប៉ាស។[៥]
- ៥ មករា – លោកស្រីឌែលស៊ី រ៉ូឌ្រីហ្គែសបានស្បថឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីផ្លូវការនៃប្រទេសវេណេស៊ុយអេឡា ក្រោយពីការចាប់ខ្លួនលោកនីកូឡាស ម៉ាឌូរ៉ូ។[៦]
- ៦ មករា – ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងកម្លាំងនៃរដ្ឋាភិបាលស៊ីរី និងក្រុមប្រដាប់អាវុធឃឺដគឺ កងកម្លាំងប្រជាធិបតេយ្យស៊ីរី។[៧]
- ៧ មករា – សហរដ្ឋអាមេរិកបានស្ទាក់ចាប់និងរឹបអូសនាវាដឹកប្រេងស្រមោលចំនួនពីរគ្រឿង ដោយក្នុងនោះរួមមាននាវារុស្ស៊ីមួយគ្រឿង នៅកំឡុងប្រតិបត្តិការលំពែងខាងត្បូង ដែលជាដំណើរការបិទផ្លូវរត់ពាណិជ្ជកម្មប្រេងចេញចូលប្រទេសវេណេស៊ុយអេឡាដោយអាមេរិក។[៨]
- ៨ មករា – លោកថងលូន ស៊ីស៊ូលីតត្រូវបានជ្រើសតាំងម្តងទៀតជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី១២។[៩]
- ៨–៩ មករា – រដ្ឋាភិបាលអ៊ីរ៉ង់បានពង្រាយកងកម្លាំងសន្តិសុខដើម្បីបង្ក្រាបបាតុកម្មមហាជនប្រឆាំងនឹងរបបឥស្លាម ដោយមានមនុស្សប្រមាណរាប់ពាន់នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត បើរាប់គិតត្រឹមតែថ្ងៃទី៨ និងទី៩ ហើយមានមនុស្សរាប់ពាន់នាក់ទៀតត្រូវបានអាជ្ញាធរចាប់ខ្លួនឃុំឃាំង។[១០]
- ៩ មករា – យុទ្ធនាការយេម៉ែនខាងត្បូងឆ្នាំ២០២៥–២០២៦៖ ក្រុមប្រឹក្សាអន្តរកាលខាងត្បូងបានប្រកាសរំលាយខ្លួន បន្ទាប់ពីបានបាត់បង់ទឹកដី រួមទាំងរដ្ឋធានីអាតាករបស់ខ្លួន។[១១]
- ១១ មករា – ការបោះឆ្នោតសភាបេណាំងត្រូវបានប្រព្រឹត្តិធ្វើឡើង។[១២]
- ១៤ មករា – ប្រតិបត្តិការអំណត់អាកទិក ត្រូវបានបើកដំណើរការឡើងដោយប្រទេសដាណឺម៉ាក ដោយមានការចូលរួមពីបណ្ដាប្រទេសអឺរ៉ុបជាច្រើនក្នុងការការពារកោះក្រូអិនឡង់ ពីការគំរាមកំហែងឈ្លានពាន ឬការកាត់មហាកោះមួយនេះដោយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។[១៣]
- ១៥–១៦ មករា – ការបោះឆ្នោតសកលអ៊ូកង់ដា៖ ប្រធានាធិបតីកាន់អំណាចគឺលោកយ៉ូវែរី មូសេវេនីបានជាប់ឆ្នោតបន្តកាន់អំណាច ខណៈបាតុកម្មចោទប្រកាន់អំពីការក្លែងបន្លំសន្លឹកឆ្នោតបានផ្ទុះឡើង នាំឱ្យបាតុករស្លាប់រាប់សិបនាក់ រីឯបេក្ខជនបក្សប្រឆាំងលោកបូប៊ី វ៉ែញវិញវិះនឹងត្រូវបានអាជ្ញាធរចាប់ជំរិតទៅហើយ។[១៤][១៥]
- ១៨ មករា – មនុស្សចំនួន ៤៦ នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ ២៩១ នាក់ទៀតបានរងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿងបានធ្លាក់ចេញពីផ្លូវរត់នៅក្បែរក្រុងអាដាមូសនៅភាគខាងត្បូងប្រទេសអេស្ប៉ាញ។[១៦]
- ១៩–២៣ មករា – វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ៥៦ បានប្រារព្ធធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស។[១៧]
- ២០ មករា – រដ្ឋាភិបាលអន្តរកាលស៊ីរីបានវាយដណ្តើមកាន់កាប់ទឹកដីមួយភាគធំដែលធ្លាប់ស្ថិតនៅក្រោមកងកម្លាំងប្រជាធិបតេយ្យស៊ីរី បន្ទាប់ពីយុទ្ធនាការវាយលុកបានប្រព្រឹត្តិទៅអស់រយៈពេលជាច្រើនថ្ងៃ មុនពេលបទឈប់បាញ់ត្រូវបានព្រមព្រៀងចូលជាធរមាន។[១៨]
- ២២ មករា – សហរដ្ឋអាមេរិកបានដកខ្លួនចេញជាផ្លូវការពីអង្គការសុខភាពពិភពលោក។[១៩]
- ២៣ មករា
- មហាសន្និបាតជាតិបានបោះឆ្នោតជ្រើសរើសលោកតូ ឡឹមឱ្យបន្តកាន់អំណាចក្នុងនាមជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។[២០]
- លោកស្រីអ៊ីលីយ៉ាណា យូតូវ៉ាបានក្លាយខ្លួនជាប្រធានាធិបតីស្ត្រីនៃប្រទេសប៊ុលហ្ការីដំបូងគេ បន្ទាប់ពីអតីតប្រធានាធិបតីលោករូមែន រ៉ាដេហ្វបានលាឈប់ពីតំណែង។[២១]
- ២៥ មករា – ការបោះឆ្នោតសកលមីយ៉ាន់ម៉ា៖ នៅក្នុងការបោះឆ្នោតដែលត្រូវបានចាត់ទុកថាមិនសេរីនិងយុត្តិធម៌ គណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព ដែលគាំទ្រដោយក្រុមយោធាមីយ៉ាន់ម៉ា បានដណ្ដើមអាសនៈភាគច្រើនលើសលប់ទាំងនៅក្នុងសភាតំណាងរាស្ត្រ និងរដ្ឋសភា។[២២]
- ២៧ មករា – កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា–សហភាពអឺរ៉ុប ត្រូវបានចុះជាធរមានបន្ទាប់ពីឆ្លងកាត់ការចរចាអស់រយៈពេលជិតពីរទសវត្សរ៍ ដោយកិច្ចព្រមព្រៀងនេះបានលុបបំបាត់ពន្ធនាំចូលនាំចេញចំពោះផលិតផល និងសេវាកម្មជាច្រើនប្រភេទរវាងភាគីទាំងសងខាង។[២៣]
- ២៨ មករា – ការបាក់រលំអណ្តូងរ៉ែកូលតង់រូបាយ៉ា នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានសម្លាប់មនុស្សជាង ៤០០ នាក់។[២៤]
- ២៩ មករា
- ជម្លោះស៊ីវិលអេត្យូពី៖ ការប៉ះទង្គិចប្រដាប់អាវុធបានផ្ទុះឡើងនៅក្នុងតំបន់ធីក្រេនៃប្រទេសអេត្យូពីរវាងក្រុមសកម្មប្រយុទ្ធធីក្រេ និងកងកម្លាំងប្រដាប់អាវុធជាតិអេត្យូពី។[២៥]
- កុបកម្មនៅបាឡូឈីស្ថាន៖ ការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពរំដោះបាឡូឈីស្ថាន និងកងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាននៅក្នុងស្រុកមួយចំនួននៃខេត្តបាឡូឈីស្ថាន ប្រទេសប៉ាគីស្ថាន បានបង្កឱ្យមានមនុស្សស្លាប់យ៉ាងតិច ២២៥ នាក់។[២៦]
- ៣០ មករា – ឯកសារសំណុំរឿងអែបស្ទីនប្រមាណជាងបីលានទំព័រត្រូវបានក្រសួងយុត្តិធម៌អាមេរិកបញ្ចេញផ្សាយជាសាធារណៈ ដោយក្នុងនោះមានលេចឈ្មោះឥស្សរជនល្បីៗជាច្រើននៅជុំវិញពិភពលោក។[២៧]
កុម្ភៈ
[កែប្រែ]- ១ កុម្ភៈ – ការបោះឆ្នោតសកលកូស្តារីកា៖ លោកស្រីលៅរ៉ា ហ៊្វែរណាន់ដេសឌែលហ្កាដូបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសកូស្តារីកា ហើយគណបក្សរបស់លោកស្រីផងដែរបានបន្តយកឈ្នះអាសនៈភាគច្រើននៅក្នុងសភានីតិបញ្ញត្តិ។[២៨]
- ៣ កុម្ភៈ – ក្រុមសកម្មប្រយុទ្ធនិយមឥស្លាមហៅ បូកូហារ៉ាម បានធ្វើការវាយប្រហារទៅលើភូមិចំនួនពីរនៅក្នុងរដ្ឋក្វារ៉ានៃប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ១៦២ នាក់។[២៩]
- ៥ កុម្ភៈ – សន្ធិសញ្ញាស្តាតថ្មី (New START) កំណត់ចំនួនអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានផុតសុពលភាព។[៣០]
- ៦ កុម្ភៈ – មនុស្សប្រមាណ ៣១ នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណ ១០០ នាក់ទៀតបានទទួលរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅឯព្រះវិហារឥស្លាមខាឌីចាទូលគូប្រានៅទីក្រុងឥស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។[៣១]
- ៦–២២ កុម្ភៈ – កីឡាអូឡាំពិករដូវរងាបានប្រារព្ធធ្វើឡើងនៅទីក្រុងមីឡាន និងកូរទីណាដាំប៉ែតហ្សូ ប្រទេសអ៊ីតាលី។[៣២]
- ៨ កុម្ភៈ
- ការបោះឆ្នោតសកលជប៉ុន៖ លោកស្រីសាណាអិ តាកាអ៊ិឈិដែលជានាយករដ្ឋមន្ត្រីកំពុងកាន់អំណាច បានឈ្នះសំឡេងឆ្នោតភ្លូកទឹកភ្លូកដី និងបានកាន់កាប់អាសនៈមួយភាគធំនៅក្នុងសភាតំណាងរាស្ត្រជប៉ុន។[៣៣]
- ការបោះឆ្នោតសកល និងប្រជាមតិរដ្ឋធម្មនុញ្ញថៃ៖ នាយករដ្ឋមន្ត្រីកាន់អំណាច លោកអនុទិន ជាញវីរកូលបានឈ្នះអាសនៈភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ ខណៈប្រជាមតិដើម្បីចាប់ផ្តើមព្រាងរដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័ត។[៣៤]
- ការបោះឆ្នោតប្រធានាធិបតីព័រទុយហ្កាល់៖ បេក្ខជនគណបក្សសង្គមនិយម លោកអាន់តូនីញ៉ូ ចូសេសេគូរូ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីព័រទុយហ្កាល់ថ្មីនៅក្នុងការបោះឆ្នោតជុំទីពីរ ដោយបានផ្តួលមេដឹកនាំគណបក្សស្ដាំនិយមឆ្កេហ្កាគឺ លោកអានដ្រេ វេនធូរ៉ា។[៣៥]
- ១១ កុម្ភៈ – ការបោះឆ្នោតសកលបាបាដ៖ នាយករដ្ឋមន្ត្រីកាន់អំណាច លោកស្រីមីយ៉ា មត្លីយ៍ និងគណបក្សពលករបាបាដរបស់លោកស្រីបានដណ្ដើមយកឈ្នះអាសនៈទាំងអស់នៅក្នុងរដ្ឋសភាជាតិ។[៣៦]
- ១២ កុម្ភៈ – ការបោះឆ្នោតសកល និងប្រជាមតិរដ្ឋធម្មនុញ្ញបង់ក្លាដែស៖ គណបក្សជាតិនិយមបង់ក្លាដែសដឹកនាំដោយលោកតារីគ រ៉ះម៉ាន់បានឈ្នះអាសនៈភាគច្រើននៅក្នុងសភាជាតិ ខណៈប្រជាមតិលើធម្មនុញ្ញខែកក្កដាត្រូវបានអនុម័ត។[៣៧]
- ១៣–១៥ កុម្ភៈ – សន្និសីទសន្តិសុខទីក្រុងមុយនិចលើកទី៦២ បានប្រព្រឹត្តិធ្វើឡើង។[៣៨]
- ១៧ កុម្ភៈ – ប្រធានាធិបតីប៉េរូ លោកហូសេ ហេរីត្រូវបានសមាជជាតិបោះឆ្នោតដកសិទ្ធិអំណាចជាប្រធានាធិបតី ខណៈលោកហូសេ ម៉ារីយ៉ា បាល់កាហ្សារត្រូវបានសមាជបោះឆ្នោតតែងតាំងជាប្រធានាធិបតីថ្មីនៅថ្ងៃបន្ទាប់។[៣៩][៤០]
- ២២ កុម្ភៈ
- គីម ជុងអ៊ុនត្រូវបានជ្រើសតាំងបន្តជាអគ្គលេខាធិការនៃគណបក្សពលករកូរ៉េ នៅក្នុងសមាជជាតិលើកទី៩។[៤១]
- ការបោះឆ្នោតសភាឡាវបានប្រព្រឹត្តិធ្វើឡើង។[៤២]
- ប្រតិបត្តិការហាលីស្កូ៖ ប្រតិបត្តិការយោធាដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្រុងតាប៉ាល់បា រដ្ឋហាលីស្កូ ប្រទេសម៉ិកស៊ិក បានសម្លាប់ផ្ដាច់ជីវិតមេដឹកនាំក្រុមការតែលហាលីស្កូជំនាន់ថ្មីឈ្មោះ ណេមេស៊ីអូ អូសេហ្គេរ៉ា "អែលមេនឆូ" ស៊ែរវ៉ាន់តេស។[៤៣]
- ២៣ កុម្ភៈ – បន្ទាប់ពីឆ្លងកាត់ដំណើរការនិម្មិតកម្មរដ្ឋមន្ត្រីតាំងពីចុងឆ្នាំ២០២៥ មក ទីបំផុត លោករ៉ូប យ៉ែធិនក៏បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសហុល្លង់ ក្នុងនាមជាប្រមុខរដ្ឋាភិបាលភាគតិចក្នុងសភា។[៤៤]
- ២៦ កុម្ភៈ – សង្គ្រាមប៉ាគីស្ថាន–អាហ្វហ្កានីស្ថាន៖ ប្រទេសប៉ាគីស្ថានបានប្រកាសសង្គ្រាម "បើកចំហ" ប្រឆាំងនឹងរដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្កានីស្ថាន ក្រោយជាប់ដៃគ្នាក្នុងជម្លោះតាមព្រំដែនអស់ជាច្រើនខែ។[៤៥]
- ២៨ កុម្ភៈ – សង្គ្រាមអ៊ីរ៉ង់៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានសហការគ្នាបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មន្ត្រីថ្នាក់ដឹកនាំអ៊ីរ៉ង់ជាច្រើនរូប ក្នុងនោះរួមមាន មេដឹកនាំកំពូលអ៊ីរ៉ង់ លោកអាលី ហាមេនៃផងដែរ។[៤៦] អ៊ីរ៉ង់បានប្រតិកម្មវិញដោយបើកការវាយប្រហារតាមអាកាសសម្ដៅលើមូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ។[៤៧]
មីនា
[កែប្រែ]- ២ មីនា
- មនុស្សយ៉ាងតិច ១៦៩ នាក់បានស្លាប់បាត់បង់ជីវិត និង ៥០ នាក់ទៀតបានរងរបួស នៅពេលដែលក្រុមយុវជនប្រដាប់អាវុធមកពីរដ្ឋរួបរួម បានធ្វើការវាយប្រហារលើស្រុកអាប៊ីអឹមណូម ក្នុងប្រទេសស៊ូដង់ខាងត្បូង។[៤៨]
- ជម្លោះហេសបុលឡា-អ៊ីស្រាអែល៖ ក្រុមសកម្មប្រយុទ្ធហេសបុលឡានៃប្រទេសលីបង់ បានចាប់ផ្តើមបើកវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ដើម្បីសងសឹកចំពោះឃាតកម្មមេដឹកនាំកំពូលអ៊ីរ៉ង់អាលី ហាមេនៃ។[៤៩][៥០]
- ៤ មីនា – សង្គ្រាមអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកបានប្រើនាវាមុជទឺកបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងឈ្មោះ ដេណា នៅមហាសមុទ្រឥណ្ឌា។ កងនាវានៃប្រទេសស្រីលង្កាបានរាយការណ៍ថា នាវា ដេណា បានលិចទៅបាតសមុទ្រ ដោយមាននាវិកប្រមាណ ១៤០ នាក់បានបាត់ខ្លួនជាលទ្ធផល។[៥១]
- ៥ មីនា – ការបោះឆ្នោតសកលនេប៉ាល់៖ គណបក្សរាស្ត្រិយស្វតានត្រាដឹកនាំដោយលោកបាឡិន ឆាហ៍ បានឈ្នះសំឡេងឆ្នោតភ្លួកទឹកភ្លូកដី។[៥២]
- ៦–១៥ មីនា – កីឡាប៉ារ៉ាឡាំពិករដូវរងាបានប្រារព្ធធ្វើឡើងនៅទីក្រុងមីឡាន និងកូរទីណាដាំប៉ែតហ្សូ ប្រទេសអ៊ីតាលី។[៥៣]
- ៨ មីនា
- ការបោះឆ្នោតជ្រើសតាំងមេដឹកនាំកំពូលអ៊ីរ៉ង់៖ កូនប្រុសអាលី ហាមេនៃ គឺលោកមោជតាបា ហាមេនៃត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលអ៊ីរ៉ង់។[៤៩][៥០]
- ការបោះឆ្នោតសភាកូឡុំប៊ី៖ គណបក្សរបស់លោកប្រធានាធិបតីហ្គូស្តាវ៉ូ ប៉េត្រូគឺ កតិកាសញ្ញាប្រវត្តិសាស្ត្រ បានដណ្ដើមឈ្នះអាសនៈមួយភាគធំនៅក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាកូឡុំប៊ី។[៥៤]
- ១៥ មីនា
- ប្រជាមតិរដ្ឋធម្មនុញ្ញកាហ្សាក់ស្ថាន៖ ប្រជាជនកាហ្សាក់ស្ថានប្រមាណ ៩០% បានបោះឆ្នោតទទួលយករដ្ឋធម្មនុញ្ញថ្មីនៃប្រទេសកាហ្សាក់ស្ថាន។[៥៥]
- ការបោះឆ្នោតសភាកូរ៉េខាងជើង៖ គណបក្សពលករកូរ៉េកំពុងកាន់អំណាចបានបន្តឈ្នះអាសនៈភាគច្រើននៅក្នុងសភាប្រជាជនកំពូល។[៥៦]
- ការបោះឆ្នោតនីតិបញ្ញត្តិវៀតណាមបានប្រព្រឹត្តិធ្វើឡើង។[៥៧]
- ការបោះឆ្នោតប្រធានាធិបតីសាធារណរដ្ឋកុងហ្គោ៖ ប្រធានាធិបតីកាន់អំណាច លោកដេនីស សាស៊្សូ អ៊ិនហ្គេស្សូបានឈ្នះសំឡេងគាំទ្រភ្លួកទឹកភ្លូកដី។[៥៨]
- ១៧ មីនា – សង្គ្រាមប៉ាគីស្ថាន–អាហ្វហ្កានីស្ថាន៖ មនុស្សយ៉ាងតិច ៤០០ នាក់បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីមន្ទីរពេទ្យនោះបានរងគ្រាប់បាញ់ប្រហារពីប៉ាគីស្ថាន។[៥៩]
- ២២ មីនា – ការបោះឆ្នោតសភាស្លូវេនី៖ នាយករដ្ឋមន្ត្រីកាន់អំណាច លោករ៉ូប៊ឺត ហ្កូឡូប និងគណបក្សចលនាសេរីភាពរបស់លោកបានដណ្ដើមអាសនៈបានមួយភាគធំនៅក្នុងរដ្ឋសភា។[៦០]
- ២៤ មីនា
- ការបោះឆ្នោតសកលដាណឺម៉ាក៖ សម្ព័ន្ធភាពនយោបាយរបស់នាយករដ្ឋមន្ត្រីមិតេ ហ្វ្រេដឺរីកសិនបានបាត់បង់អាសនៈភាគច្រើនរបស់ខ្លួននៅក្នុងហ្វុលកេទីង។[៦១]
- សង្គ្រាមអ៊ីរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងនៅក្នុងលិខិតមួយផ្ញើទៅកាន់អង្គការសហប្រជាជាតិថា នាវាដឹកជញ្ជូនដែលមិនជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល អាចឆ្លងកាត់ច្រកសមុទ្រអ័រមូសបាន។[៦២]
មេសា
[កែប្រែ]- ១ មេសា – អង្គការណាសាបានចាប់ផ្តើមបេសកកម្មអារតេមីស ២ ដែលជាដំណើរពាំនាំមនុស្សហោះកាត់ឋានព្រះច័ន្ទជាលើកដំបូងចាប់តាំងពីបេសកកម្មអាប៉ូឡូ ១៧ កាលក្នុងឆ្នាំ១៩៧២។[៦៣]
- ៦ មេសា – ក្រុមអវកាសយានិកនៃបេសកកម្មអារតេមីស ២ បានបំបែកឯតទគ្គកម្មសម្រាប់ការនៅឃ្លាតឆ្ងាយបំផុតរបស់មនុស្សពីភពផែនដី ពោលដោយស្ថិតក្នុងចម្ងាយអតិបរមា ៤០៦,៧៧៣ គីឡូម៉ែត្រ ខណៈពួកគេបានធ្វើដំណើរជុំវិញដល់ផ្នែកខាងក្រោយនៃព្រះច័ន្ទ។[៦៤][៦៥]
- ៧ មេសា
- ការបោះឆ្នោតប្រធានាធិបតីវៀតណាម៖ រដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសតាំងលោកតូ ឡឹមជាប្រធានាធិបតីថ្មីជំនួសលោកលឿង កឿង។[៦៦]
- សង្គ្រាមអ៊ីរ៉ង់៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាទទួលបទឈប់បាញ់រយៈពេលពីរសប្តាហ៍។[៦៧]
- ១០ មេសា – ការបោះឆ្នោតប្រធានាធីបតីជីប៊ូទី៖ ប្រធានាធិបតីកាន់អំណាច លោកអ៊ីស្មាអែល អូមារ ហ្គីឡេហ៍បានជាប់ឆ្នោតបន្តជាប្រធានាធិបតីក្នុងអាណត្តិទីប្រាំមួយរបស់លោក។[៦៨]
- ១១ មេសា – ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ាក់៖ សភាអ៊ីរ៉ាក់បានបោះឆ្នោតជ្រើសតាំងលោកនីហ្សារ អាមីឌីពីគណបក្សសហភាពស្នេហាជាតិឃឺឌីស្ថានជាប្រធានាធិបតីថ្មី។[៦៩]
- ១២ មេសា
- ការបោះឆ្នោតសភាហុងគ្រី៖ ក្រោយកាន់អំណាចអស់រយៈពេល ១៦ ឆ្នាំ នាយករដ្ឋមន្ត្រីលោកវិចទ័រ អ័របានត្រូវបានផ្តួលដោយលោកពីទ័រ ម៉ាកឌ្យ៉ានៃគណបក្សទីសហ្សា។[៧០]
- ការបោះឆ្នោតប្រធានាធិបតីបេណាំង៖ បេក្ខជនឯករាជ្យ លោករ៉ូមូអាល់ដ៍ វ៉ាដាញីបានឈ្នះឆ្នោតដោយទទួលសំឡេងគាំទ្រលើសលប់សរុប ៩៤%។[៧១]
- ១៣ មេសា – សង្គ្រាមអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកបានចាប់ផ្ដើមបិទផ្លូវទឹកចូលកំពង់ផែអ៊ីរ៉ង់ ដោយលោកប្រធានាធិបតីត្រាំបានព្រមានថា នាវាអ៊ីរ៉ង់មួយណាដែលព្យាយាមបំពានចូលតំបន់ហាមឃាត់នឹងត្រូវ "កម្ចាត់ចោលភ្លាមៗ"។ អាជ្ញាធរដែនសមុទ្របានណែនាំគ្រប់នាវានៅក្នុងតំបន់ឱ្យមានភាពប្រុងប្រយ័ត្នខ្ពស់ពីកំណើនសកម្មភាពយោធា និងនីតិវិធីស្ទាក់ចាប់ដែលអាចកើតមានពីសំណាក់ភាគីជម្លោះ។[៧២]
- ១៩ មេសា – ការបោះឆ្នោតសភាប៊ុលហ្ការី៖ គណបក្សវឌ្ឍនភាពប៊ុលហ្ការី ដែលដឹកនាំដោយអតីតប្រធានាធិបតីរូមែន រ៉ាដេហ្វ បានឈ្នះអាសនៈមួយភាគធំនៅក្នុងរដ្ឋសភា។[៧៣]
- ២១ មេសា – សង្គ្រាមអ៊ីរ៉ង់៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសពន្យារការអនុវត្តបទឈប់បាញ់បន្តបន្ថែមទៀត រហូតដល់សំណើរបស់អ៊ីរ៉ង់ត្រូវបានដាក់ជូន ហើយរាល់ការសន្ទនាត្រូវបានបញ្ចប់ទៅតាមសំណើស្នើសុំដោយប៉ាគីស្ថាន។[៧៤]
- ២៥ មេសា – ការវាយប្រហារនៅម៉ាលី៖ ក្រុមរណសិរ្សរំដោះអាហ្សាវ៉ាដ និងក្រុមគាំទ្រឥស្លាម និងមូស្លីម បានបើកការវាយប្រហារទ្រង់ទ្រាយធំជាច្រើនលើកទៅលើទីក្រុងធំៗសំខាន់ៗនៅទូទាំងប្រទេសម៉ាលី ដោយក្នុងនោះ ពួកគេបានដណ្តើមកាន់កាប់ទីក្រុងគីដាល់ និងមួយផ្នែកខ្លះនៃទីក្រុងហ្គៅ មុបធី និងសេវ៉ារ៉េ។[៧៥]
ឧសភា
[កែប្រែ]- ១ ឧសភា – អេមីរ៉ាតអារ៉ាប់រួមបានដើរចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេងកាត ដោយបិទបញ្ចប់ជំពូកក្នុងនាមជាសមាជិករយៈពេលប្រាំមួយទសវត្សរ៍ ដោយអង្គការនេះត្រូវបាត់បង់ប្រទេសសមាជិកផលិតប្រេងធំបំផុតមួយ។[៧៦]
ថ្ងៃមរណភាព
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ Council of the European Union (July 8, 2025)។ "Bulgaria ready to use the euro from 1 January 2026: Council takes final steps"។ Press release។ https://www.consilium.europa.eu/en/press/press-releases/2025/07/08/bulgaria-ready-to-use-the-euro-from-1-january-2026-council-takes-final-steps/។
- ↑ "Cyprus promises 'new approach' during EU Council presidency". www.ukrinform.net. 2025-12-31. Retrieved 2026-01-01.
- ↑ "Several dead and injured in explosion at Swiss ski resort town Crans-Montana, police say". The Guardian. 1 January 2026. https://www.theguardian.com/world/2026/jan/01/several-dead-and-injured-in-explosion-swiss-ski-resort-town-crans-montana-police-say។ បានយកមក 3 January 2026.
- ↑ "Trump says Venezuela's Maduro captured after strikes". Reuters. Retrieved 2026-01-03.
- ↑ "Equatorial Guinea relocates capital to Ciudad de la Paz". January 4, 2026 – via Le Monde.
- ↑ "Delcy Rodriguez formally sworn in as Venezuela's interim presiden". Reuters. 5 January 2026. https://www.reuters.com/world/americas/delcy-rodriguez-formally-sworn-venezuelas-interim-president-2026-01-05/.
- ↑ "SYRIA Displacement resulting from conflict escalation in Aleppo" (PDF). Retrieved 2026-02-12.
- ↑ "Venezuela Updates: U.S. Forces Seize Two Tankers; Rubio Lays Out Plan for American Control". The New York Times. Retrieved 12 January 2026.
- ↑ Strangio, Sebastian (9 January 2026). "Lao Communist Party Chief Reappointed For Second Term at National Congress". The Diplomat. Retrieved 12 February 2026.
- ↑ "Deaths from Iran protests reach more than 500, rights group says". Reuters. 12 January 2026. https://www.reuters.com/business/media-telecom/confronting-protests-iran-vows-strike-back-if-us-attacks-2026-01-11/.
- ↑ "Yemeni southern separatists in Riyadh announce disputed disbanding of STC". Al Jazeera. 9 January 2026. https://www.aljazeera.com/news/2026/1/9/yemens-separatist-southern-transitional-council-announces-its-dissolution.
- ↑ "Election Observation Benin – BRIDGE". Retrieved 2026-01-12.
- ↑ "The Danish Armed Forces expand their presence and continue exercises in Greenland in close cooperation with allies". Ministry of Defence. Archived from the original on 2026-01-15. Retrieved 2026-01-26.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Uganda: Opposition Leader Bobi Wine Forcibly Taken By Army Helicopter After Contentious Election Loss To Yoweri Museveni". Times Now. 2026-01-17. Retrieved 2026-01-17.
- ↑ "Uganda election descends into deadly violence as President Yoweri Museveni looks to cling to power". Sky News. Retrieved 2026-01-25.
- ↑ At least 39 dead, dozens injured after high-speed trains collide in Spain
- ↑ "Davos 2026: What to expect, who's coming and how to follow". World Economic Forum.
- ↑ "Syria-SDF ceasefire hangs in balance after renewed clashes, faltering talks". Al Jazeera. 20 January 2026. https://www.aljazeera.com/news/2026/1/20/syria-sdf-ceasefire-hangs-in-balance-after-renewed-clashes-faltering-talks.
- ↑ "United States Completes WHO Withdrawal". HHS.gov. 2026-01-23. Retrieved 2026-01-26.
- ↑ Ghosal, Aniruddha (23 January 2026). "Vietnam's ruling Communist Party re-elects To Lam as general secretary". AP News. Retrieved 26 January 2026.
- ↑ Nenov, Stoyan (2026-01-23). "Bulgaria's Radev steps down as president, expected to launch own party". Reuters. Retrieved 26 January 2026.
- ↑ "Myanmar's military holds second phase of elections amid civil war". Al-Jazeera. 2026-01-11. Retrieved 26 January 2026.
- ↑ "India and EU announce 'mother of all trade deals'". BBC News. 27 January 2026. Retrieved 2 February 2026.
- ↑ "More than 200 killed in mine collapse in eastern DR Congo". Al Jazeera. 2026-01-31. Retrieved 2026-02-02.
- ↑ "Clashes between government troops and Tigrayan forces erupt in Ethiopia". Al Jazeera. 29 January 2026. Retrieved 5 February 2026.
- ↑ Zehri Shahid, Abdullah (2 February 2026). "Security forces kill 22 more terrorists in Balochistan, taking 48-hour total tally to 177". Dawn. Retrieved 5 February 2026.
- ↑ "Millions of Jeffrey Epstein files released by US justice department". BBC News. 2026-01-30. Retrieved 2026-02-12.
- ↑ Mora, Carlos (2024-11-28). "(ជាភាសាអេស្ប៉ាញ) TSE fija cronograma para elecciones nacionales de 2026". CR Hoy. Retrieved 2025-02-02.
- ↑ "Islamic militants kill at least 162 people in attacks on 2 villages in Nigeria, lawmaker says". AP News. 2026-02-04. Retrieved 2026-02-09.
- ↑ "New START to Expire in Two Years as Russia Refuses Talks". Arms Control Association. February 4, 2024. Retrieved 2026-02-04.
- ↑ "More than 20 killed in blast at Pakistan mosque, officials say". www.bbc.com. 2026-02-06. Retrieved 2026-02-09.
- ↑ Dreier, Frederick (2026-02-05). "We're Watching the 2026 Winter Olympics for These Thrilling Events". Outside. Retrieved 2026-02-09.
- ↑ Kihara, Tamiyuki; Takemoto, Yoshifumi; Geddie, John (14 January 2026). "Japan PM readies snap election, February 8 ballot eyed". Tokyo: Reuters. https://www.reuters.com/world/asia-pacific/japan-pm-takaichi-mulls-feb-8-snap-election-yomiuri-reports-2026-01-13/.
- ↑ Tanakasempipat, Patpicha (2025-12-11). "Thailand Heads for Election as PM Set to Dissolve Parliament". Bloomberg. https://www.bloomberg.com/news/articles/2025-12-11/thai-pm-plans-to-dissolve-parliament-to-pave-way-for-early-vote?taid=693ae483812a0300017aa4a0.
- ↑ Khalip, Andrei; Goncalves, Sergio (2026-02-08). "Portugal elects Socialist as president by landslide". Reuters. https://www.reuters.com/world/portugal-votes-presidential-runoff-with-socialist-poised-victory-2026-02-08/.
- ↑ Duncan, Natricia; Mounsey, Calville (2026-02-11). "Mia Amor Mottley on course for third term, as Barbados heads to the polls". The Guardian. https://www.theguardian.com/world/2026/feb/11/mia-amor-mottley-on-course-for-third-term-as-barbados-heads-to-the-polls.
- ↑ Alam, Julhas; Saaliq, Sheikh; español, SHONAL GANGULY Leer en (2026-02-12). "Bangladesh votes in its first election since the 2024 Gen Z uprising that ousted Hasina". AP News. Retrieved 2026-02-17.
- ↑ "Munich Security Conference". securityconference.org.
- ↑ "Peru's leader José Jerí ousted over 'Chifa-gate' scandal, as presidential 'curse' strikes again". CNN. 2026-02-17. Retrieved 2026-02-18.
- ↑ Elliott, Lucinda; Siniawski, Natalia (19 February 2026). "Peru installs Jose Balcazar as interim president after Jeri ousted in political upheaval". Reuters. https://www.reuters.com/world/americas/peru-congress-elects-jose-balcazar-new-interim-president-2026-02-19/.
- ↑ Koh, Ewe (23 February 2026). "Kim Jong Un re-appointed leader of North Korea's ruling party". BBC News. Retrieved 24 February 2026.
- ↑ "Lao PDR Sets February 22, 2026, for National and Provincial Elections". KPL. Retrieved 2026-02-23.
- ↑ McCluskey, Fidel Gutierrez, Mitchell (2026-02-22). "Mexico's most-wanted drug leader 'El Mencho' killed in military operation as violent clashes erupt across country". CNN. Retrieved 2026-02-23.
- ↑ Corder, Mike (2026-02-23). "Netherlands' coalition government takes office led by youngest-ever premier Rob Jetten". Associated Press. Retrieved 2026-02-24.
- ↑ "Pakistan bombs Kabul, declares 'open war' with Afghanistan after months of border clashes". France 24. 2026-02-26. Retrieved 2026-02-27.
- ↑ "US and Israel carry out joint attack on Iran as Tehran launches retaliatory strikes". BBC News. 28 February 2026. https://www.bbc.co.uk/news/live/cn5ge95q6y7t.
- ↑ "US and Israel attack Iran as Trump says ‘major combat operations’ under way – live". The Guardian. 28 February 2026. https://www.theguardian.com/world/live/2026/feb/28/israel-attacks-iran-as-blasts-heard-in-tehran-live-updates?page=with:block-69a2c4c98f08e575db5bd4de#block-69a2c4c98f08e575db5bd4de.
- ↑ "Nearly 170 killed, 50 injured in armed youth attack on South Sudan county". Anadolu Ajansı. 2026-03-02. Retrieved 2026-03-03.
- ↑ ៤៩,០ ៤៩,១ "Hezbollah Claims Rocket, Drone Strike On Israeli Missile Defence Site Near Haifa". Bernama. 2 March 2026. Retrieved 11 March 2026.
- ↑ ៥០,០ ៥០,១ "Hezbollah says targeted 3 Israeli bases after strikes on Lebanon". France 24. Agence France-Presse. 3 March 2026. Retrieved 11 March 2026.
- ↑ "US sinks Iranian warship with torpedo in Indian Ocean - Hegseth". BBC News. 4 March 2026. https://www.bbc.co.uk/news/live/c62gg44d53xt?post=asset%3A607bbc27-c19c-441c-9f02-522ce39f2c6b#post.
- ↑ "EC begins preliminary preparations for March elections". The Himalayan Times. 2025-09-16. Retrieved 2026-03-05.
- ↑ Faulkner, Ruth (6 March 2026). "Milano Cortina 2026 Paralympic Winter Games open with stunning ceremony". International Paralympic Committee. Retrieved 11 March 2026.
- ↑ "(ជាភាសាអេស្ប៉ាញ) Así quedó el calendario para las elecciones del 2026: fechas clave". El Universal. 2025-03-06. Retrieved 2026-03-11.
- ↑ "President of Kazakhstan calls for drastic parliamentary reform including abolition of Senate". commonspace.eu. 11 September 2025. Retrieved 18 March 2026.
- ↑ Park, Boram (4 March 2026). "N. Korea to elect representatives to Supreme People's Assembly this month following key party congress". Yonhap News Agency. Retrieved 18 March 2026.
- ↑ "NA approves shortened term, sets 2026 election date". Viet Nam News. 21 May 2025.
- ↑ "Congo president Sassou Nguesso to seek re-election in March 2026". France 2. 31 December 2025. https://www.france24.com/en/africa/20251230-congo-president-sassou-nguesso-seeks-re-election-2026.
- ↑ "From sponsor to enemy: What's behind Pakistan's attack on Afghan Taliban?". Reuters. 17 March 2026. https://www.reuters.com/world/asia-pacific/sponsor-enemy-whats-behind-pakistans-attack-afghan-taliban-2026-03-17/.
- ↑ Zerdin, Ali (22 March 2026). "Slovenia’s liberals and populists neck and neck, preliminary results show". AP. https://apnews.com/article/slovenia-election-liberals-populists-6e24d78054ea2c3072c9b79b80ddd586.
- ↑ "(ជាភាសាដាណឺម៉ាក) Mette Frederiksen udskriver folketingsvalg". nyheder.tv2.dk. 2026-02-26. Retrieved 2026-02-26.
- ↑ Eavis, Peter (2026-03-25). "Iran Says 'Non-Hostile' Ships Can Sail Through the Strait of Hormuz". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2026/03/24/world/middleeast/iran-strait-of-hormuz-ships.html.
- ↑ Low, Lauren E. (2026-04-01). "Liftoff! NASA Launches Astronauts on Historic Artemis Moon Mission". NASA. Retrieved 2026-04-08.
- ↑ "Artemis astronauts travel further from Earth than any humans before - watch live". BBC News. 2026-04-06. Retrieved 2026-04-08.
- ↑ "ទីបំផុតពួកគេធ្វើបានសម្រេចហើយ! គោចរកៀកព្រះចន្ទ និងឆ្ងាយពីផែនដីបំផុត (វីដេអូ)". Cambo Space. 2026-04-07. Retrieved 2026-04-08.
- ↑ "Vietnamese party chief elected state president". english.news.cn. Xinhua. 7 April 2026. Retrieved 8 April 2026.
- ↑ "Trump agrees to two-week ceasefire if Iran opens Strait of Hormuz - follow live". BBC News. 2026-04-07. Retrieved 2026-04-08.
- ↑ "Djibouti Installs Electoral Commission Paving Way for April Presidential Vote". Dawan Africa. 2026-01-13. Retrieved 2026-04-20.
- ↑ "PUK's Nizar Amedi elected Iraqi president in session boycotted by KDP". Rudaw. 11 April 2026. https://www.rudaw.net/english/middleeast/iraq/110420261.
- ↑ "Hungary sets April 12 election date as Orbán faces tough challenge". AP News. 13 January 2026. Retrieved 20 April 2026.
- ↑ "Benin – CENA releases 2026 general election timetable". WADR. 2025-08-12. Retrieved 2026-04-20.
- ↑ "US blockade of Iranian ports takes effect as Trump threatens to destroy 'attack ships'". BBC News. 2026-04-13. Retrieved 2026-04-20.
- ↑ "Кабинетът „Желязков" подаде оставка (ВИДЕО)". dariknews.bg. December 11, 2025. Archived from the original on January 21, 2026. Retrieved April 20, 2026.
- ↑ "Trump says the United States is extending its ceasefire with Iran at mediator Pakistan's request to allow more time for Tehran to put forward its proposal". Al Jazeera. 2026-04-21. Retrieved 2026-04-27.
- ↑ "Armed groups stage simultaneous attacks across Mali". Al Jazeera. 25 April 2026.
- ↑ "OPEC just lost one of its biggest players — here's the inside story of the UAE's exit and what the Saudi-UAE split really means for OPEC's market power". The Economic Times. 2026-04-30. Retrieved 2026-05-02.
